Shared Flashcard Set

Details

ធាតុសំខាន់ៗក្នុងអក្សរសិល្ប៍
មេរៀននេះ ជួយឱ្យសិស្សយល់ពីធាតុសំខាន់ក្នុងអក្សរសិល្ប៍
10
Other
7th Grade
12/10/2018

Additional Other Flashcards

 


 

Cards

Term

តួអង្គឯក

 

 

 

Definition

អង្គឯកគឺជាតួអង្គដែលសាច់រឿងទាំងមូលផ្ដោតទៅ លើ។ ពួកគេជាតួអង្គសំខាន់ ពីព្រោះសកម្មភាពរបស់ពួកគេនាំមុខសាច់រឿងទាំងមូល។  

Term
ព្រឹត្តិការណ៍
Definition
សកម្មភាព ឬអ្វីដែលតួអង្គធ្វើ និងជួបប្រទះ ឬអ្វីដែលកើតឡើងចំពោះតួអង្គ។
Term
ទំនាស់
Definition

      ការប្រឈមគ្នារវាងកម្លាំង ឬសភាវៈពីរផ្ទុយគ្នានៅក្នុងរឿង។

Term
ទំនាស់ក្នុងខ្លួន
Definition

       បញ្ហាការប្រឈមរបស់តួអង្គណាម្នាក់ទៅនឹងអារម្មណ៍ចិត្តរបស់ខ្លួនផ្ទាល់ ដែលធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំងដល់អារម្មណ៍ ឬមនោសញ្ចេតនា ដូចជា ភ័យព្រួយ ខឹង អាណិត ស្រឡាញ់ ស្អប់ សប្បាយរីករាយ ស្ដាយ ទុក្ខសោក ។

Term
ទំនាស់ក្រៅខ្លួន
Definition

    ជាការប្រឈមមុខដាក់គ្នារវាងតួអង្គណាម្នាក់ជាមួយនិងតួអង្គដទៃទៀត ឬ រវាងតួអង្គ និងហេតុការណ៍ ឬធម្មជាតិនានានៅក្នុងដំណើររឿង។ 

Term
លក្ខណៈរបស់តួអង្គ
Definition

       គឺជា រូបសម្បត្តិ អាកប្បកិរិយា និងការនិយាយស្ដីរបស់តួអង្គក្នុងរឿង។

Term
តួអង្គឯក
Definition

       តួអង្គសំខាន់បំផុតហើយមានសកម្មភាពច្រើនជាងគេឬតួអង្គនៅក្នុងដំណើររឿងទាំងមូល។

Term
តួអង្គរង
Definition

     តួអង្គដែលមានសកម្មភាពតិចតួច និងពុំសូវសំខាន់ ឬជាតួអង្គដែលគ្រាន់តែមានដើម្បីធ្វើសាច់រឿងមានភាពពេញលេញ។

Term
ការប្រៀបធៀបតួអង្គ
Definition

     ការលើកយកអំពីលក្ខណៈរបស់តួអង្គពីរនាក់មក បកស្រាយឲ្យឃើញពីភាពខុសគ្នា និងដូចគ្នា។

Term
កាលអាកាស
Definition

ពេលវេលា និងទីកន្លែង ឬអាកាសធាតុក្នុងរឿង។

Supporting users have an ad free experience!